ព័ត៌មានជាតិ

ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ឧបត្ថម្ភទឹកបរិសុទ្ធ ១ម៉ឺនយួរ ដល់រដ្ឋបាលរាជធានី ក្នុងការជួយទ្រទ្រង់ ជីវភាពពលរដ្ឋ រងផលប៉ះពាល់ពី ជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ១០.០០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភបន្ត ដល់កងកម្លាំងនានា ដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋ ទទួលរងគ្រោះធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ។

ក្នុងឱកាសទទួលការឧបត្ថម្ភនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ដែលបានឧបត្ថម ទឹកបរិសុទ្ធ មកដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចែកជូន ដល់កងកម្លាំងនានា ដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពសរដ្ឋរងគ្រោះពីជំងឺកូវីដ-១៩ ។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជម្ងឺកូវីដ-១៩ ៕

To Top