ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ ក្រាបបង្គំទូលថ្វាយ សព្ទសាធុការពរជ័យ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ​​ចម្រើនព្រះជន្ម​​ គម្រប់ ៨៥ព្រះវស្សា យាងចូល ៨៦ព្រះវស្សា

ទូលបង្គំជាខ្ញុំ ឯកឧត្តម លឹម គានហោ​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួង ព្រះបារមី ព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រោសព្រះរាជទានពរជ័យ សិរីមង្គល ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុង​ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៥ព្រះវស្សា យាងចូល ៨៦ព្រះវស្សា ។

សូមព្រះរាជានុញ្ញាតិ ថ្វាយនូវព្រះសព្ទសាធុការពរ ក្នុង​ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៥ព្រះវស្សា យាងចូល ៨៦ព្រះវស្សា ត្រូវនឹងថ្ងៃទី១៨ មិថុនា ឆ្នាំ២០២១នេះ សូមព្រះមហាក្សត្រី មានព្រះពលានុភាពខ្លាំង ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ជុំ សុខដុមរមនា​ របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅតួត នានិច្ចនិរន្តរ៍តរៀងទៅ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top