ភ្នំពេញ៖ ដោយមានការណែនាំពីលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧) សាខាខេត្តបន្ទាយមានជ័យ លោក ប៊ុនថា ធឿន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកមង្គលបូរី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមកាងាររួមមាន៖ លោក ណុប សុខន, អ្នកស្រី អៀ ស៊ីវឡាង, កញ្ញា ប៉ែន ស្រីទន់, លោក កែ សុខេង និងលោក អ៊ូ សេងយ៉ាន់ បាននាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនដល់រដ្ឋបាលស្រុកមង្គលបូរី ដើម្បីចូលរួមជួយដល់ក្រុមការងារ និងកងកំលាំងចំរុះដែលកំពុងបំពេញការងារនៅមណ្ឌលចត្តាឡីស័ក និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលវិទ្យាល័យមង្គលបូរី ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្តមលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ, លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី, លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គបូរី។
សម្ភារ និងគ្រឿងឧបភោគបរិភាគទាំងនេះ មានការចូលរួមឧបត្ថម្ភពី ប្រធាន, អនុប្រធាន និងសមាជិក សមាជិកាសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកមង្គលបូរី ព្រមទាំងសប្បុរសជន។
សម្ភារ និងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនរួមមាន៖ ទឹកសុទ្ធដបតូចចំនួន ៤០០ យួរ ,ម៉ាស់ល្អ ចំនួន ៣០ ប្រអប់តូច (១,៥០០ម៉ាស់) ,ទឹកសុទ្ធវីតាល់ដបធំ ចំនួន ៥ កេស ,មីចំនួន៤ កេសតូច ,ទឹកស៊ីអ៉ីវចំនួន ៤ យួរ ,ទឹកត្រីចំនួន ៤ យួរ ,ត្រីខចំនួន ៤យួរ ក្នុងនោះមានការចូលរួមឧបត្ថម្ភពីសប្បុរសជន និងអជីវករ៖១. លោក ទួន ប៉ូរ៉េត និងអ្នកស្រី ផាង បុប្ផា ព្រមទាំងបុត្រ ទឹកសុទ្ធដបតូចចំនួន ១០០ យួរ ២. កញ្ញា ម៉ែន ម៉ារី ម៉ាស់ល្អ ចំនួន១០ ប្រអប់តូច (៥០០ ម៉ាស់)៕





