ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៥នាក់ថ្មី និងមានករណីស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៣នាក់
២- ស្រុកកំចាយមារ ចំនួន ២០នាក់
៣-ស្រុកពារាំង ចំនួន ១២នាក់
៤- ស្រុកកញ្ច្រៀច ចំនួន ៧នាក់
៥- ស្រុកព្រះសេ្ដច ចំនួន ៧នាក់
៦- ស្រុកពាមរក៍ ចំនួន ៦នាក់
៧- ស្រុកពាមជរ ចំនួន ៣នាក់
៨- ស្រុកស្វាយអន្ទរ ចំនួន ២នាក់
៩- ស្រុកមេសាង ចំនួន ២នាក់
១០-ស្រុកបាភ្នំ ចំនួន ១នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៩០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៦៤៤នាក់ និងកំពុងសម្រាកព្យាបាល ១២១៦នាក់ ស្លាប់៤៣នាក់៕