ព័ត៌មានជាតិ

អ្នកកើតជំងឺកូវីដ១៩ម្នាក់ រត់ចេញពីមន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ ៖ បុរសម្នាក់អំឡុង ពេលបានចូលទៅព្យាបាល ជំងឺនៅមន្ទីរពេទ្យអង្គដួង ត្រូវបានឃើញ រកមានផ្ទុក ជំងឺកូវីដ១៩ ប៉ុន្តែក្រោយពីបានដាក់ ព្យាបាលនៅបន្ទប់ផ្សេង ដើម្បីបញ្ជូនទៅព្យាបាល ស្រាប់តែបុរសរូបនេះ បាត់ពីកន្លែង ដោយមិនដឹងទៅណា ។

យោងតាមអនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃ២៨ កក្កដានេះបានឲ្យដឹងថា បុរសនេះឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ នៅពេលចូល ទៅទទួលសេវាព្យាបាលរបួស នៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ ព្រះអង្គឌួង មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្ត ទៅមណ្ឌលព្យាបាល ជំងឺកូវីដ នៅថ្ងៃបន្ទាប់ ។

ស្រាប់តែនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទង បានរហូតមកដល់ពេលនេះ៕

To Top