Covid-19

ខេត្តកំពង់ធំ បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣០នាក់ថ្មី និងជាសះស្បើយ ៤២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ចំនួន ៣០នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៤២នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៤៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៨០នាក់ និងកំពុងសម្រាកព្យាបាល៤៥៦នាក់ ស្លាប់១១៣នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top