ព័ត៌មានជាតិ

ការរៀបចំមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ក្នុងស្រុកកំពង់សៀម លទ្ធផល បានជាង ៥០% ហើយ

កំពង់ចាម ៖ ការរៀបចំមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ក្នុងស្រុកកំពង់សៀម លទ្ធផល បានជាង ៥០% ហើយ នេះបើតាមការបញ្ជាក់ ពីមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ គណៈអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ អញ្ជើញចុះពិនិត្យ ដើម្បីពន្លឿនការរៀបចំមន្ទីរពេទ្យ សម្រាប់ព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា ក្រោយពីរៀបចំមន្ទីរពេទ្យ នេះរួចរាល់ជាស្ថាពរ រដ្ឋបាលខេត្តកំពង់ចាម និងផ្ទេរអ្នកជំងឺកូវីដ១៩ ពីវិទ្យាល័យសីហនុ មកព្យាបាលនៅមន្ទីរពេទ្យថ្មី ក្នុងស្រុកកំពង់សៀមនេះវិញ ដោយវិទ្យាល័យសីហនុរ ដ្ឋបាលខេត្ត និងរៀបចំបាញ់ថ្នាំសម្អាតមេរោគ ដើម្បីឲ្យសិស្សចូលរៀនវិញ ។

មន្ត្រីដដែល បានឲ្យ ដឹងទៀតថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំឃ្លាំង ពាណិជ្ជកម្ម ស្ថិតនៅក្នុងស្រុកកំពង់សៀម ឪ្យក្លាយទៅ ជាមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ដើម្បីផ្ទេរអ្នកជំងឺកូវីដ១៩ ពីមន្ទីរពេទ្យ នៃវិទ្យាល័យសីហនុ នោះ មកព្យាបាលនៅមន្ទីរ ពេទ្យថ្មីនេះវិញ ដោយរដ្ឋបាលខេត្ត និង ប្រគល់វិទ្យាល័យសីហនុ សម្រាប់ឲ្យសិស្សចូលរៀនវិញ ។ បច្ចុប្បន្ន ជាលទ្ធផល ឃ្លាំងពាណិជ្ជកម្មនោះ ត្រូវបានជួសជុល រៀបចំបានជាង ៥០% ហើយ ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី លោក អភិបាលខេត្ត បានណែនាំឱ្យជាងពន្លឿនការរៀបចំ ឲ្យបានឆាប់រហ័ស ។ ម្យ៉ាងទៀត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលថ្មីនេះ នឹងត្រូវធ្វើរបង ព័ទ្ធជុំវិញ ដើម្បីការពារ សុវត្ថិភាពផងដែរ ៕

To Top