ព័ត៌មានជាតិ

កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ជួយស្វែរកបុរសម្នាក់ បាត់ខ្លួនដោយលង់ទឹក

បន្ទាយមានជ័យ៖នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់តាំងកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយវរសេនីយ៍ត្រី ដែង សុភីវ ចុះជួយអន្តរាគមន៍ស្វែរកបុរសម្នាក់ ដែលបានបាត់ខ្លួន កាលពីម៉ោង ៥ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។

បុរសដែលបាត់ខ្លួនមានឈ្មោះ សុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមកូនដំរី សង្កាត់និមិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅនេសាទត្រី នៅក្នុងតំបន់បឹងអូខៃដន ពីនាក់កូនប្រុស អាយុ១៣ឆ្នាំ ។

សូមបញ្ជាក់ថាករណីនេះបានកើតឡើងដោយសារទូកជនរងគ្រោះបានបើកទៅបុកនឹងច្រាំង បណ្តាលអោយបុរសម្នាក់ធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។

បន្ទាប់ពីកើតហេតុកូនប្រុសរបស់ជនរងគ្រោះបានជួសង្រ្គោះដោយសុវត្ថិភាព។
ដោយឡែកកម្លាំងអន្តរាគមន៍របស់កងពល បានបន្តស្វែងរក ជនរងគ្រោះដែលបាត់ខ្លួនដោយសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋរួមជាមួយនិងទូកកាណូតចំនួន៥គ្រឿងផងដែរ៕

To Top