ខេត្តកោះកុង: សមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជនសង្ស័យបានលួចចូលទៅក្នុងផ្ទះ របស់កុមារីរងគ្រោះម្នាក់ អាយុ១៧ ឆ្នាំ និងបានប៉ុនប៉ងចាប់រំលោភសេពសន្ថវះ នាង ខណៈនាងនៅតែម្នាក់ឯង ក្នុងផ្ទះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

មន្ត្រីសមត្ថកិច្ចស្រុកកោះកុងបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហិង សេងហួត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
ចំណែកឯ ជនរងគ្រោះ ភេទស្រី មានអាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ-ឃុំ-ស្រុក-កើតហេតុខាងលើ។
បច្ចុប្បន្ននេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតវិធីច្បាប់៕ ដោយ រស្មី អាកាស

