ព័ត៌មានជាតិ

អ្នកលង់ទឹក នៅឆ្នេរជំទាវម៉ៅ ខេត្តព្រះសីហនុ រកឃើញម្នាក់នៅមានជីវិត ២នាក់ស្លាប់ និង២នាក់ ទៀតមិនទាន់រកឃើញ

ភ្នំពេញ ៖ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសថា មានភ្ញៀវទេសចរណ៍៥នាក់ បានលង់ទឹកនៅចំណុចឆ្នេរ ជំទាវម៉ៅ ខេត្តព្រះសីហនុ ក្នុងនោះរកឃើញម្នាក់ នៅមានជីវិត និង២នាក់ស្លាប់ ខណៈ២នាក់ ទៀតមិនទាន់រកឃើញនៅឡើយ ។

ហ្វេសប៊ុកលោករដ្ឋមន្រ្តីនាយប់ថ្ងៃ៧ តុលានេះ ឲ្យដឹងថា រសៀលថ្ងៃ៧ តុលា លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការជួយសង្រ្គោះ ជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ផ្ទាំងពាណិជ្ជកម្ម

លោករៀបរាប់ថា ជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន៥នាក់ ។ គិតត្រឹមម៉ោង១៨ និង៣០នាទីយប់ ក្រុមសង្រ្គោះបានស្រង់មនុស្សបានចំនួន៣នាក់ ក្នុងនោះមានម្នាក់សង្រ្គោះបាន និង២នាក់បានស្លាប់បាត់បង់ជីវិត ហើយនៅសល់២នាក់ទៀត នៅបាត់ខ្លួន នៅឡើយ ហើយក្រុមសង្គ្រោះ កំពុងមុជទឹកស្វែងរកបន្ត ៕

To Top
×