ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំឲ្យពង្រឹងការ អនុវត្តវិធានការសុខាភិបាល ក្នុងពិធីនានា និងកិច្ចការសង្គម

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឲ្យពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀបចំពិធីនានា និងកិច្ចការសង្គម នៅប្រទេសកម្ពុជា ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្លួន។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១២ វិច្ឆិកា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «នៅក្នុងបរិការណ៍ ដែលកម្ពុជាកំពុងបើកដំណើរការ ជាបណ្តើរៗនូវសេដ្ឋកិច្ច និងសង្គមឡើងវិញ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋ រស់នៅទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូដ-១៩ ការរៀបចំពិធីនានា និងកិច្ចការសង្គមទាំងឡាយ រួមមាន ៖ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី សាសនា នយោបាយ និងការជួបជុំទូទៅផ្សេងទៀតជាដើម ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្លួន ដើម្បីចូលរួមកាត់បន្ថយឲ្យបានជា អតិបរមានូវហានិភ័យជាយថាហេតុ ដែលអាចនាំឲ្យមានការផ្ទុះឡើងវិញ នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»៕

To Top