ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាបាននិងកំពុង បើកសម័យប្រជុពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតំាងលោក ជាម យៀប ធ្វើអនុប្រធានទី១ រដ្ឋសភា ជំនួសលោកងួន ញ៉ិល ។
ការបើកសម័យប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង ឧបកនាយករដ្ឋមន្ត្រី ព្រមទាំងសមាជិកសមាជិការ សរុបចំនួន ១០៦រូប៕



