ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀន ចំនួន ១៧០ គីឡូក្រាម ពីឧក្រិដ្ឋជនឡាវ នៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី ២៤ ខែ វិច្ឆិកាឆ្នាំ ២០២១ បានបង្ក្រាបការដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន និង រឹបអូស បានថ្នាំញៀន ប្រភេទមេតំហ្វេតាម៉ីន ចំនួន ១៧០បញ្ចប់ មាន ទម្ងន់ប្រមាណ ១៧០ គីឡូក្រាម ពីទូកឡាវ មួយគ្រឿង ខណៈដែល ពួកឧក្រិដ្ឋជន បានកំពុងតែ ដឹកជញ្ជូនគ្រឿងញៀន ខាងលើ ពីស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ចូលកក្នុងទឹកដី កម្ពុជា នៅ ចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន បានអោយដឹងថា បន្ទាប់ពីរឹបអូសគ្រឿងញៀនខាងលើ, សមត្ថកិច្ចនគរបាល បានបញូនទៅរក្សាទុក នៅឯស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរក ជនសង្ស័យ ដែលពាក់ព័ន្ធ និង ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ៕

ដោយ រស្មី អាកាស

To Top