ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់សម្ដេច ស ខេង ឲ្យចេញបកស្រាយ លើការវិភាគ របស់ក្រុមប្រឆាំង ជុំវិញបេក្ខភាពនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ឲ្យសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញមុខបកស្រាយ និងវាយបកចំពោះការលើកឡើង របស់ក្រុមអ្នកវិភាគ ក៏ដូចជាក្រុមប្រឆាំង ជុំវិញបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចតេជោបន្តថា ក្រោយការប្រកាសរបស់សម្តេច កាលពីសប្តាហ៍មុនអំពីលទ្ធភាពលោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្រ្តីនៅពេលអនាគត មានអ្នកប្រឆាំងនិងអ្នកវិភាគចេញមកវិភាគជាហូរហែរ ។ បើតាមសម្តេចមានបុគ្គលម្នាក់នោះ បានលើកពីសម្តេច ស ខេង សមធ្វើជានាយករដ្ឋមន្រ្តីជាង ដោយបុគ្គលនោះបានលើកពីសម្តេច ស ខេង ជាផ្កាយនាំសំណាង ជាងសម្តេចតេជោ ៕

To Top
×