ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហើបពីបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត មាន៤រូប

ភ្នំពេញ ៖ ក្រៅពីកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបង្ហើបថា នៅក្នុងជួរគណបក្សប្រជាជន បេក្ខភាពនាយករដ្ឋមន្រ្តី នាពេលខាងមុខ មាន៤រូប។ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសសម្ដេចតេជោ អញ្ជើញចូលរួមសម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ។

ជាមួយគ្នានេះ សម្តេចក៏ឲ្យបណ្តាមន្រ្តីជាន់ខ្ពស់ផ្សេងទៀតក្នុងជួររាជរដ្ឋាភិបាលដាក់កូនៗរបស់ខ្លួន មកធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅ ដោយគ្មានការហាមឃាត់ឡើយ ៕

To Top