ភ្នំពេញ៖ ទឹកប្រាក់វិភាជន៍បូជាសពចំនួន ១០លានរៀលទៀតហើយ ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានបើកផ្តល់ជូន ដល់ក្រុមគ្រួសារសពសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈ ដែលបម្រើរការងារ នៅក្នុងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលទទួលរងគ្រោះថ្នាក់ការងារ រហូតដល់បាត់បង់ជីវិត។ នេះជាករណីទី២ ហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ជូនប្រាក់វិភាជន៍បូជាសពជូនដល់សមាជិករបស់ខ្លួន...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវសម្របសម្រួល ជាមួយយន្ដការពាក់ព័ន្ធ ដើម្បីធានាដល់ការនាំយកចង្កាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនព្រះសង្ឃតាមបណ្ដាវត្តអារាម បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាករៀបចំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ដែល រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញបានដឹកមកដល់ ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងឱកាសអញ្ជើញបើក យុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦-១២ឆ្នាំ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ សម្តេចតេជោ...
ភ្នំពេញ៖ ក្រោយប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃ២៤ កញ្ញា បានចូលរួមសាទរ ដោយលោកថា នេះជាការទទួលខុសត្រូវ លើអាយុជីវិតរបស់ប្រជាជនខ្មែរជាង ១៦លាននាក់ ។ ជាមួយគ្នានេះ លោកសុំផ្តល់យោបល់ថា បើសិនពលរដ្ឋចង់ធ្វើបុណ្យ ឧទ្ទិសបុណ្យកុសល ជូនដល់ដូនតាអាចនិមន្តព្រះសង្ឃ មួយគ្រួសារតែមួយអង្គបានហើយ...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា អស់រយៈពេល ២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសអបអរសាទរទិវា រំលឹកខួប២៨ឆ្នាំ នៃថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ សម្តេច ហេង សំរិនប្រធានរដ្ឋសភា បានលើកឡើងថា ថ្ងៃទី២៤ ខែ កញ្ញានេះជាខួប២៨ឆ្នាំ (១៩៩៣-២០២១) នៃថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួប ២៨ឆ្នាំ នៃទិវា ប្រកាសឲ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ចំណុចសំខាន់ៗបំផុត ដែលចែងក្នុងរដ្ឋធម្មនុញ្ញ គឺកម្ពុជាត្រូវគោរពដាច់ខាត នូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៤ ខែកញ្ញា...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្តីសម្រេច បិទខ្ទប់បណ្ដោះអាសន្ន ទីតាំងផ្សារត្រពាំងប្រាសាទ និងទីតាំងចំនួន ៣១ កន្លែងទៀត ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ មានការជូនដំណឹងជាថ្មី។
ភ្នំពេញ៖ ទោះបីពិធីបុណ្យកាន់បិណ្ឌ បាននឹងកំពុងប្រារព្ធ និងបុណ្យភ្ជុំបិណ្ឌ នឹងឈានមកដល់ក្នុងពេលខាងមុខ យ៉ាងណាក្ដី វិបត្តិសកល មេរោគកូវីដ១៩ នៅតែបន្តវាយលុក លើមនុស្សជាតិ មិនថាចាស់ឬក្មេង អាចារ្យឬព្រះសង្ឃ និស្សិតឬប្រជាពលរដ្ឋឡើយ ឱ្យតែភ្លេចខ្លួន វានឹងជ្រៀតចូលក្នុងខ្លួន ជាក់ជាមិនខាន។ ជាក់ស្ដែងគិតត្រឹម ថ្ងៃកាន់បិណ្ឌទី២នេះ វត្តអារាម ផ្សារតូចធំ ហាង ភោជនីយដ្ឋាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ទី១-ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ទី២-គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ទាក់ទងនឹងការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ផ្នែកយោធាដែលសម្រេចបានកន្លងមក និងការកំណត់ទិសដៅបន្តសម្រាប់បណ្តាឆ្នាំខាងមុខ។ ថ្លែងក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាម បានជម្រាបជូន...