ព័ត៌មានជាតិ

ឃុំជនត្រូវចោទប្រុស-ស្រី ចំនួន ៣នាក់ ពាក់ព័ន្ធការរក្សាទុក និង ជួញដូរគ្រឿងញៀន ១៧ កព្ចាប់ នៅស្រុកព្រៃកប្បាស

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តតាកែវ នាថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទប្រុស-ស្រីចំនួន ៣នាក់ ជា បណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ជាប់ទាក់ទងនឹងការរក្សាទុក និង ជួញដូរថ្នាំញៀន ប្រព្រឹត្ត នៅចំណុចលើផ្លូវខ្នងព្រែក ស្ថិតក្នុងភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ ។

មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវ បានអោយដឹងថា ជនត្រូវចោទទាំង៣នាក់ មានឈ្មោះ ៖ ទី ១- ឈ្មោះ ជា ចាន់ពណ៌ ភេទប្រុស អាយុ ១៩ ឆ្នាំ ។ទី២-ឈ្មោះ ហៀក ប៉ូលីន ភេទប្រុស អាយុ ៣៣ឆ្នាំ ។ និង ទី ៣-ឈ្មោះ គិន មករា ភេទស្រី អាយុ ២៣ឆ្នាំ ។

ពួកគេទាំង៣នាក់ មានមុខរបរមិនពិត ប្រាកដ រស់នៅភូមិកែវចម្រើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពួកគេត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ ។

សមត្ថកិច្ចនគរបាលព្រៃកប្បាស រឹបអូសបាន គ្រឿងញៀន ចំនួន ១៧កញ្ចប់, ទូរស័ព្ទចំនួន២គ្រឿង និង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង៕

ដោយ រស្មី អាកាស

To Top