ព័ត៌មានជាតិ

ជប៉ុន ប្រកាសគាំទ្រ គំនិតផ្ដួចផ្ដើមសម្តេចតេជោ លើការកែលម្អស្ថានភាព នៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសគាំទ្រនូវគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកែលម្អរ ស្ថានភាព នៅប្រទេសមីយ៉ាន់ម៉ា។

ការប្រកាសគាំទ្រពីសំណាក់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បែបនេះ ធ្វើឡើងក្រោយសម្ដេចតេជោ បញ្ចប់ដំណើរ ទស្សនកិច្ចរយៈ២ថ្ងៃ នៅមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលស្ថានការណ៍នយោបាយ នៅក្នុងប្រទេសនេះ បន្ទាប់ពិមានភាពតានតឹង ចាប់តាំងពីការធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រី អ៊ុង សានសូជី ពីដំណែង កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង-សេរីសោភណ្ឌ នៅព្រឹកថ្ងៃទី១០ មករា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា «ខ្ញុំសុំសម្ដែងនូវការគោរព ចំពោះសម្ដេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ដំណើរទស្សនកិច្ច ភ្លាមៗទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងការផ្ដួចផ្ដើមគំនិតក្នុងការកែលម្អរ ស្ថានភាព នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ»។

ជាមួយគ្នានេះលោកទូត ឲ្យដឹងទៀត ជប៉ុនមានបំណង ផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ យ៉ាងមុតមាំ ដើម្បីឲ្យកម្ពុជា ទទួលបានជោគជ័យ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ៕

To Top