ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនម្ចាស់គ្រឿងញៀន ដែលបានផ្ញើឱ្យស្ត្រីម្នាក់នៅខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនដឹកជញ្ជូន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ បានឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ដែលជាម្ចាស់គ្រឿងញៀន និង ដែលបានផ្ញើឱ្យស្ត្រីម្នាក់នៅខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនដឹកជញ្ជូនមួយ នៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបាននគរបាលបានឲ្យដឹងថា ក្រោយឃាត់ខ្លន សមត្ថកិច្ចនគរបាលដតហូតបាន គ្រាប់អាវុធវែងចំនួន៧គ្រាប់ ព្រមទាំងវត្ថុតាង មួយចំនួនទៀតពីគាត់ ។

សមត្ថកិច្ចបាននគរបាលបាន បញ្ជាក់ថា សង្ស័យដែលជា ម្ចាស់បញ្ញើរគ្រឿងញៀន និង ដែលត្រូវបានឃាត់ខ្លួន រូបនេះ មានឈ្មោះ ម៉ម សាវី ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។

ចំណែកឯ អ្នកដែលបញ្ជាទិញ ថ្នាំញៀន ពីគាត់ មានឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាមអនឡាញ (ជាអ្នកមកទទួលគ្រឿងញៀន ផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង)

ចំពោះ វត្ថុតាងដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន ៖ គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ធំល្មម, ម្សៅម៉ត់ពណ៌ស ចំនួន២កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៥០គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២០០គ្រាប់, ទូរស័ព្ទចំនួន២គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ រស្មី អាកាស

To Top