ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យបេក្ខជនទាំងអស់ អាចមើលលទ្ធផលប្រឡងបាក់ឌុប តាម ហ្វេសបុកផ្លូវការ ដើម្បីការពារពីអូមីក្រុង ដោយពុំគួរចាំបាច់ តាមដានលទ្ធផល នៅតាមមណ្ឌលប្រឡងនោះទេ។
នៅរសៀលថ្ងៃ១៤ មករានេះ ក្រសួងនឹងបង្ហាញ លទ្ធផលប្រឡងមុនគេ គឺនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់បណ្តាខេត្តផ្សេងទៀត ធ្វើឡើងនៅថ្ងៃស្អែក៕



