ព័ត៌មានជាតិ

លោក កៅ ថាច អញ្ជើញចូលរួម ប្រកាសសមាសភាព រចនាសម្ព័ន្ធក្រុមការងារ ចលនាយុជនឃុំ រការជន្លឹង ជ័យធំ សន្លុង វិហារសួគ៌ ស៊ីធរ កំពង់ចំលង និងឃុំបាក់ដាវ ចំនួន ៦១៩ នាក់

ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុជនស្រុកខ្សាច់កណ្តាល និងសហការី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាស សមាសភាពក្រុមការងារ ចលនាយុវជនឃុំរការជន្លឹង ជ័យធំ សន្លុង វិហារសួគ៌ ស៊ីធរ កំពង់ចំលង និងឃុំបាក់ដាវ ចំនួន ៦១៩ នាក់ និងបន្តចុះផ្សព្ធផ្សាយអំពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អណាត្តទី៥ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពី សំណាក់លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក លោក អនុប្រធាបទទួលបន្ទុកជួយប្រធាន និងប្រធានទទួលបន្ទុកចលនាយុវជនតាមឃុំ។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍អំពីស្ថានភាពភូមិសាស្ត្រ ស្ថិតិប្រជាជន និងស្ថានភាពសេដ្ឋកិច្ចក្នុងឃុំ ពីសំណាក់តំណាងយុវជនបក្សទាំង៧ឃុំរួចមក លោក កៅ ថាច បានថ្លែងសេចក្តីអបអរសាទរ ជូនដល់ប្អូនៗយុវជនរបស់គណបក្សប្រជាជនកម្ពុជាទាំង៧ឃុំ ចំនួន ៥៦៥ នាក់ ដែលបានទទួលការទុកចិត្តពីគណបក្សស្រុកខ្សាច់កណ្តាល ធ្វើការតែងតាំងជាក្បាលម៉ាស៊ីនយុវជន និងបញ្ជូលក្នុងរចនាសម្ព័ន្ធយុវជនបក្សឃុំ ដើម្បីបន្តការងារប្រកបដោយសុឆន្ទះស្មោះស្មគ្រជូនដល់បក្ស និងប្រយោជន៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ លោកបានបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនយុវជនទាំងអស់ ដែលមានវត្តមាននាឱកាសនេះផងដែរ។

បន្ថែមពីលើនេះ លោក កៅ ថាច បានធ្វើការរំលឹកជូន,ផ្តាំផ្ញើ និងណែនាំរបៀបរបបការងារមួយចំនួនជូនដល់យុវជនទាំង ៧ ឃុំ៖ ១.រំលឹកជូននូវព្រឹត្តការណ៍នយោបាយថ្មីៗ ទាំងជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍សំខាន់ជាប្រវត្តសាស្ត្រនិងលទ្ធផលទទួលបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឱកាសសម្តេចអញ្ជើញបេសកកម្មទៅកាន់ប្រទេសភូមា នាពេលកន្លងទៅ។

២.បន្តជំរុញអោយយុវជនធ្វើការងារបក្ស និងបន្តពង្រីកសមាជិកបក្សក្នុងមូលដ្ឋាន និងបន្តគោរពបុព្វហេតុរបស់គណបក្ស និងចូលរួមផ្សព្វផ្សាយអំពីស្នាដៃរបស់ដែលបក្សសម្រេចបាន។

៣. ធ្វើការរំលឹកអំពីប្រវត្តសាស្ត្រដ៏ជូចត់ឆ្លងកាត់ភាពលំបាកនៃការការគៀបសង្កត់ក្នុងសម័យអណានិគមនិយមបារាំង, តំណាក់កាលប្រវត្តក្នុងសម័យនីមួយៗ និង ប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា និងការតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលលោក បានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីប្តូរយកបុព្វហេតុដ៏ត្រឹមត្រូវជូនប្រជាជន សង្គមជាតិ និងសុខសន្តិភាព។

៤.ពន្យល់អត្ថន័យនៃពាក្យ ” អរគុណសន្តិភាព” ។ យកឱកាសនេះ ឯកឧត្តម បានធ្វើការគូសរំលេចអំពីវិនាសកម្មក្នុងរបស់ប្រល័យពូជសាសន៍ បី ឆ្នាំ ប្រាំបី ខែ និង ម្ផៃថ្ងៃ ដែលប្រទេសកម្ពុជា ត្រូវបាន បំផ្លិចបំផ្លាញរចនាសម្ព័ន្ធ ទាំងស្រុង រួមទាំង ធនធានមនុស្ស។ ប៉ុន្តែដោយសារមានការត៏ស៊ូរបស់ថ្នាក់ដឹកនាំបក្សប្រជាជន ជាពិសេសក្រោមការតស៊ូ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោក បានលះបង់ខ្ពស់ដោយដាក់ជីវិតជាដើមទុន ដើម្បីប្តូរយកពាក្យ “សន្តិភាព” ជូនដល់ប្រជាជនទាំងមូល។

៥. ធ្វើការរំលឹកអំពីគោលនយោបាយសំខាន់ៗរបស់បក្ស និងរបស់រាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក មានយុត្តិសាស្ត្រត្រីកោណ ,ចតុកោណ ជាដើម ដោយក្នុងនោះ ឯកឧត្តម ធ្វើការពន្យល់នូវចំនុចសំខាន់ៗមួយចំនួនក្នុងគោលការណ៍ទាំងនោះ ជូនដល់ប្អូនៗ អោយបានជ្រាបបន្ថែម។

៦. បន្តចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធទៅហ្នឹងការអនុវត្តការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

៧. បន្តលើកទឹកចិត្តអោយបងប្អូនៗ ទាំងអស់ក្រៅពីកត្វកិច្ចជួយដល់ការងារបក្ស ប្អូនៗត្រូវចូលរួមលើកកម្ពស់ការងារសង្គមអោយបានច្រើន ជាពិសេសលើការងារសំអាតបរិស្ថាន ដាំដើមឈើនៅទីសាធារណៈ មានដូចជានៅសាលារៀន និងវត្តអារ៉ាមជាដើម ដើម្បីទុកជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងជាគំរូល្អសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

៨.ធ្វើការពន្យល់អំពីរចនាសម្ព័ន្ធ និងលំហូរការងារ និងរបៀបរបបក្នុងការបំពេញការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជា ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កណ្តាល។

៩. លោក កៅ ថាច ផ្តាំផ្ញើអោយប្អូនៗយុវជន ចូលរួមអនុវត្តន៍ បី កុំ និង បី ការពារ និងជៀសវាង កុំអោយឆ្លងកូវីដ ១៩។ ចុងបញ្ចប់ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម កៅ ថាច បានធ្វើការឧបត្ថម្ភ នូវថវិកាមួយចំនួន ជូនដល់គណបក្សស្រុក ដើម្បីរៀបចំកម្មវិធី និងយុវជនគណបក្សទាំងអស់ដែលមានវត្តមាន ក្នុងម្នាក់ចំនួន ២ ម៉ឺនរៀល៕

To Top