ព័ត៌មានជាតិ

ឃាត់ខ្លួនឪពុកចុងតិរច្ឆានម្នាក់ ពាក់ព័ន្ធ រំលោភសេពសន្ថវ: កូនស្រីចុងអាយុ ១៤ ឆ្នាំ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណី នឹងការចាប់រំលោភសេពសន្ថវ:ទៅលើ កូនស្រីចុងអាយុ ១៤ ឆ្នាំ បានសម្រេចជិត១០ដង ប្រព្រឹត្តនៅ ផ្ទះផ្ទះរបស់គាត់ ដែលមានទីតាំង ស្ថិតនៅ
ភូមិអូរតាសុខាសុខ ឃុំ ពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ប៊ុត រឿត អាយុ ៥២ ឆ្នាំ (ត្រូវជាឪពុកចុង) មុខរបរ ជាកសិករ ។ ចំណែកឯជនរងគ្រោះ មានអាយុ ១៤ ឆ្នាំ ( ត្រូវជាកូនចុង)។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្ននេះ , បុរសឪពុកចុង សង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ គា លីហ្សា

To Top
×