ព័ត៌មានជាតិ

តែងតាំងលោក ជុំ សុន្ទរី ជាអ្នកនាំពាក្យ ក្រសួងការបរទេស ជំនួសលោក កុយ គួង ដែលត្រូវទទួលភារកិច្ចថ្មី

ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា ជំនួសលោក កុយ គួង ដែលត្រូវទទួលភារកិច្ចថ្មីក្នុងក្រសួង ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស បញ្ជាក់តាមប្រព័ន្ធតេឡេក្រាម នាថ្ងៃ១៩ មករា ។

ទាក់ទិនទៅនឹងតួនាទីភារកិច្ចថ្មី លោក កុយ គួង មិនបានប្រាប់ជាក់លាក់ថា លោកនឹងទទួលភារកិច្ចអ្វីនោះទេ គ្រាន់បញ្ជាក់ខ្លីថា «ភារកិច្ចថ្មីមិនមែន ជាអ្នកនាំពាក្យទៀតទេ» ។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា មុនទៅបំពេញបេសកកម្ម ជាឯកអគ្គរាជទូតខ្មែរប្រចាំអាមេរិក កាលពីអំឡុងឆ្នាំ២០១៨ លោក ជុំ សុន្ទរី ធ្លាប់ទទួលភារកិច្ច ជាអ្នកនាំពាក្យ ក្រសួងការបរទេស ម្ដងរួចមកហើយ ។ ចំណែកលោក កុយ គួង ក៏ធ្លាប់ទទួលតួនាទី ជាអ្នកនាំពាក្យចំនួន២លើក រួចមកហើយដែរ ៕

To Top