ព័ត៌មានជាតិ

ប្រមុខការពារជាតិ បង្ហាញមោទកភាព ចំពោះការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្ដែងនូវមោទកភាព ចំពោះសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹក បាននិងកំពុងសហការជាមួយ ដៃគូអភិវឌ្ឍក្នុងការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម ក្នុងគោលដៅអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់យុទ្ធោបកណ៍ទំនើបៗ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹក បាននិងកំពុងសហការជាមួយ ដៃគូអភិវឌ្ឍក្នុងការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម ក្នុងគោលដៅ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់យុទ្ធោបកណ៍ទំនើបៗ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត» ៕

To Top