ព័ត៌មានជាតិ

ជម្រះបណ្តឹងបុរស ជាប់ចោទម្នាក់ ដែលត្រូវបានតុលាការ ថ្នាក់ក្រោម ដាក់គុក១២ ឆ្នាំ ពាក់ព័ន្ធការជួញដូរថ្នាំញៀន ១៥ កញ្ចប់

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកនិង ជួញដូរគ្រឿងញៀន ចំនួន ១៥ កញ្ចប់ ប្រព្រឹត្តនៅ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុង ឆ្នាំ ២០២០ ។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ខាងលើ មានឈ្មោះ ម៉េង ចាន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កាត់ទោស ដាក់គុកកំណត់ ១២ ឆ្នាំ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០ នៅក្នុងឃុំ ឃុំអំពិលទឹក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល
ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនចំនួន១៥ កព្ចាប់ មានទម្ងន់សរុប ១២៣,៧២ ក្រាម ។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២៨ ខែ មករា ឆ្នាំ ២០២២ ខាងមុខនេះ៕ ដោយ គា លីហ្សា

To Top