វ៉ាស៊ីនតោន៖ ថ្មីៗនេះ អ្នកនយោបាយអាមេរិកមួយចំនួនបានបង្កើនវោហាសាស្ត្រ “បំបែកចេញពីប្រទេសចិន” ខណៈដែលទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋកំពុងសម្លឹងឆ្ពោះទៅមុខការបោះឆ្នោតពាក់កណ្តាលអាណត្តិ ចំពេលមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រដិបរដុប។
វោហាសាស្ត្របែបនេះ បើយោងតាមអ្នកជំនាញបានបង្ហាញពីភាពល្ងង់ខ្លៅ និងភាពក្រអឺតក្រទមរបស់អ្នកនយោបាយអាមេរិកមួយចំនួន ដែលបាននិងកំពុងព្យាយាមញុះញង់មនោសញ្ចេតនាប្រឆាំងចិន ក្នុងចំណោមជនជាតិអាមេរិក ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់ពួកគេ។
អ្នកជំនាញបានលើកឡើងថា ការផ្តាច់ខ្លួនជាមួយចិន នឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យខូចដល់ផលិតភាព និងការច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានកត់សម្គាល់ថា សហរដ្ឋអាមេរិកគួរតែជៀសវាងការបង្កគ្រោះថ្នាក់ដោយខ្លួនឯងពីការផ្តាច់ចំណង និងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងវិស័យដ៏ធំទូលាយមួយ។
នៅថ្ងៃសុក្រនេះ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Tom Cotton និងសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Mark Kelly បានណែនាំច្បាប់ ដែលនឹងហាមឃាត់លោហៈកម្ររបស់ចិន ពីការប្រើប្រាស់នៅក្នុងប្រព័ន្ធក្រសួងការពារជាតិ ដែលមានភាពរសើបនៅឆ្នាំ២០២៦ ដោយធ្វើឱ្យមានការភ័យខ្លាចចំពោះប្រទេសចិន ដល់កម្រិតខ្ពស់ថ្មី។
លោក Cotton ដែលជាអ្នកជំនាញខាងនិយាយបំផុតរបស់ចិន បានលើកឡើងថា ការបញ្ចប់ការពឹងផ្អែករបស់អាមេរិក លើបក្សកុម្មុយនិស្តចិនសម្រាប់ការទាញយក និងដំណើរការធាតុទាំងនេះគឺ “មានសារៈសំខាន់ណាស់ក្នុងការឈ្នះការប្រកួតប្រជែងជាយុទ្ធសាស្ត្រប្រឆាំងនឹងប្រទេសចិន និងការការពារសន្តិសុខជាតិរបស់យើង” ។
នៅក្នុងនោះដែរសមាជិកព្រឹទ្ធសភារដ្ឋ Arkansas ដែលបានវាយប្រហារប្រទេសចិន ម្តងហើយម្តងទៀតបានសម្ដែងទ្រឹស្ដីសមគំនិតក្នុងខែមេសា ឆ្នាំ២០២០ ថាវីរុសកូវីដ-១៩ មានប្រភពចេញពីមន្ទីរពិសោធន៍ Wuhan ដែលជាការចោទប្រកាន់គ្មានមូលដ្ឋានដែលបានទាក់ទាញការរិះគន់យ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេស៕
ដោយ ឈូក បូរ៉ា