ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យរៀបចំទីតាំង​ ពិធីសម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ មកពីភ្នំពេញ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះពិនិត្យ រៀបចំទីតាំងធ្វើពិធីសម្ពោធ អាគារសិក្សានិងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលពិធីសម្ពោធនេះនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៧ ខែមករាឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ។

ផ្ទាំងពាណិជ្ជកម្ម

នាយការវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង លោកស្រី វ៉ា សុខា បានឲ្យដឹងថា សមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ២៧ ខែមករាឆ្នាំ២០២២ ខាងមុខនេះ មានដូចជា អាគារសិក្សា ១ខ្នងកម្ពស់ ២ជាន់ស្មើនឹង១២បន្ទប់ , អាគារជួសជុលពីរខ្នង , ទីចាត់ការ , បន្ទប់ទឹក , អំពូលសាលា , ឧបករណ៍ហាត់ប្រាណ , ទីលានកីឡា៤កន្លែង ៕

To Top