ព័ត៌មានជាតិ

អ្នកបើកបររថយន្ត កុងតឺន័រក្រុមហ៊ុន ផែស្ងួតតេងឡាយ គាមទ្រុងកុងតីន័រ បែកក្បាលស្លាប់ នៅច្រកទ្វាព្រំដែន អន្តរជាតិព្រៃវ័ល្ល៍

ខេត្តស្វាយរៀង៖ បុរស់ម្នាក់ជាអ្នកបើកបររថយន្ត កុងតឺន័រត្រូវទូកុងតឺន័រគាបបែកក្បាលស្លាប់ភ្លាមៗ ខណៈចូលទៅរុញទូកុងតឺន័រដែលស្ទូចលើកដាក់លើរថយន្តមិនដឹងយ៉ាងម៉ិច ស្រាប់តែទូកុងតឺន័រយោលមកគាបជាប់ចំក្បាលបែកក្បាល ស្លាប់ភ្លាមៗនៅហ្និងកន្លែងតែម្តង។

បើតាមអ្នកឃើញហេតុការបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី២២មករា២០២១នៅក្នុងទីធ្លាច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍ ស្ថិតនៅភូមិព្រៃវ័ល្ល៍ឃុំថ្មី ស្រុកកំពង់រោទ៌។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះចូច បើករថយន្តម៉ាកហ្វុយសូ (FUSO) ពាក់ស្លាកលេខកំពង់ធំ 3A -1421 ពណ៌ស សណ្តោងរ៉ឺម៉ក ទៅកន្លែងកើតហេតុ ដើម្បីដឹកទ្រុងកុងតឺន័រ បន្ទាប់មកមានរថយន្តស្ទូច១គ្រឿង របស់ក្រុមហ៊ុនតេងឡាយបានស្ទូចទូកុងតឺន័រដាក់លើរថយន្ត ខណៈនោះជនរងគ្រោះឃើញដាក់មិនចំ ចូលគន្លឹះរ៉ឺម៉កក៏ចុះទៅរុញទូកុងតឺន័រ ដើម្បីឲ្យចំគន្លឹះស្រាប់តែទូកុងតឺន័រយោលបោកទៅលើជនរងគ្រោះ បណ្តាលឲ្យគាបជាប់ក្បាលបណ្តាលឲ្យបែកក្បាលខ្ទេចមួយចំហៀងស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មកអ្នកបើករថយន្តស្ទូចក៏រត់គេចខ្លួនបាត់ភ្លាមៗដែរ។

ប្រភពបន្តទៀតថារហូតដល់ព្រឹកថ្ងៃទី២៣មករានេះ ទើបឃើញសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកកពង់រោទ៌ចុះទៅកន្លែងកើតហេតុ ហើយដល់ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៣មករា២០២២ ឃើញមានវត្តមានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យផងដែរ។ បន្ទាប់មកក៏បានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតឯខេត្តកំពត។

ទាក់ទិនករណីនេះដែរមិនអាច សុំការបំភ្លឺពីសមត្ថកិច្ចបានទេ ដូចជាមានការលាក់បាំងដោយសមត្ថកិច្ចដេញដោលដាក់គ្នា ហើយឲ្យសួរទៅក្រុមហ៊ុនផែស្ងួតតេងឡាយវិញ។ ទាក់ទិនករណីនេះដែរតំណាងក្រុមហ៊ុនតេងឡាយ ដែលមានទូរសព្ទ័លេខ០១២៨៩០ ៥៣៨ បានឲ្យទាក់ទងទៅលេខទូរសព្ទ័លេខ០១២៦១៥ ៦៦៦ប្រចាំការនៅច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ បែជាសួរវិញថា បានលេខទូរសព្ទ័ខ្ញុំពីណា បន្ទាប់មកក៏បិទទូរសព្ទ័៕

To Top