ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ហាមមិនឲ្យដុត គ្រឿងផ្ទុះនៅថ្ងៃចូលឆ្នាំចិន ពិសេសត្រូវ អនុវត្តវិធានការ សុខាភិបាល

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន ក្នុងរាជធានីភ្នំពេញ ដូចជាមិនឲ្យដុតផាវ កាំជ្រួច ឬបង្កសំឡេង ផ្ទុះគ្រប់ប្រភេទ មិនឲ្យលេងល្បែងស៊ីសង និងការហែក្បួនផ្សេងៗ ទាំងបែបសាសនា និងប្រពៃណីដែលគ្មានការអនុញ្ញាត ជាពិសេសត្រូវអនុវត្តវិធានការ សុខាភិបាល៕

To Top