ព័ត៌មានជាតិ

លោក សយ សុភា និពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ចាក់ វ៉ាក់សាំង ដូសជំរុញ ទី៤

ភ្នំពេញ៖ បេក្ខជនបណ្ឌិត សយ សុភា និពន្ធនាយក​ នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹក ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ និងក្រុមការងារ បានទៅចាក់វ៉ាក់សាំង កូវីដ ១៩​ ដូសជំរុញ លើក៤ នាវត្តនាគវ័ន្ត រាជធានីភ្នំពេញ។

លោកបេក្ខជនបណ្ឌិត បានសម្តែងនូវការរីករាយ ដោយទទួលបានការចាក់វ៉ាក់សាំង ដូសជំរុញលើកទី៤ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល។

លោកនិពន្ធនាយក បានថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់នាំ និងក្រសួងសុខាភិបាល បានយកអស់កម្លាំងកាយពល និងកម្លាំងប្រាជ្ញ ដាក់ចេញនូវគោលនយោបាយ ក៏ដូចជាវិធាន​ការសុខាភិបាល ដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ជាពិសេស ក្នុងបរិបថនៃការរាតត្បាតជំងឺកូវីដ១៩ ជាសកល​​ និងនៅក្នុងប្រទេសកម្ពុជា។

ឆ្លៀតឱកាស លោកបេក្ខជនបណ្ឌិត សយ សុភា ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញចូលរួមចាក់វ៉ាក់សាំង ឱ្យបានគ្រប់គ្នា ដើម្បីបន្តបង្កើនភាពស៊ាំ នៅក្នុងសហគមន៍៕

ដោយ៖ សយ សុជាតា

ទីដ្ឋភាពយុទ្ធការចាក់វ៉ាក់សាំង នៅវត្តនាគវ័ន្ត សម្រាប់ដូសជំរុញទី៤ (រូបភាព ២៦ មករា ២០២២)
To Top