ព័ត៌មានជាតិ

ឱកាសក្លាយជា បុគ្គលិក ធនាគារ ARDB ដែលជាធនាគាររដ្ឋ​ នៃព្រះរាជាណាចក្រកម្ពុជា បានមកដល់ហើយ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររបស់រដ្ឋ ដែលផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្ម ក្នុងគោលដៅដើម្បីអភិវឌ្ឍន៍កសិករ និងសង្គម កំពុងប្រកាសជ្រើសរើសបុគ្គលិក បម្រើការងារ ៣ប្រភេទ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ត្រូវការជ្រើសរើសបុគ្គលិក ជាច្រើនរូបរួមមាន៖
១. បុគ្គលិកសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ (១រូប នៅភ្នំពេញ)
២. បុគ្គលិកសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ ផ្នែកព័ត៌មានវិទ្យា (១រូប នៅភ្នំពេញ)
៣. បុគ្គលិកសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ ផ្នែកធនាគារឌីជីថល (១រូប នៅភ្នំពេញ)

ឈប់ទទួលពាក្យ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ។ បេក្ខជនដែលមានចំណាប់អារម្មណ៍​ អាចផ្ញើប្រវត្តិរូបមកកាន់៖ jobs@ardb.com.kh ។ សម្រាប់ព័ត៌មានបន្ថែម សូមស្វែងរកតាមរយៈគេហទំព័រ៖ www.ardb.com.kh ឬទំនាក់ទំនងលេខទូរសព្ទ 089​ 57 5​3 73 /070 61 92 93 (រៀងរាល់ម៉ោងធ្វើការ)៕

To Top