ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស ជាងម៉ាស៊ីនត្រជាក់ ប៉ងរំលោភក្មួយបង្កើតអាយុ១៤ឆ្នាំ

ភ្នំពេញ ៖ បុរសជាងម៉ាស៊ីនត្រជាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប មានករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មួយស្រីបង្កើត ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ កុល សាម៉ៃ អាយុ២៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិឃុំខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ច.ណ ភេទស្រី អាយុ ១៤ឆ្នាំ ។

ប្រភព ដដែលបន្តថា នៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ខណៈជនរងគ្រោះកំពុងនៅផ្ទះម្នាក់ឯង ដោយម្តាយ និងបងស្រីបានចេញទៅក្រៅអស់ ជនសង្ស័យ ពាក់អាវភ្លៀង និងពាក់មួកក្រណាត់ គ្របមុខជិត សល់តែគ្រាប់ភ្នែក បានដើរចូលមកចាប់ ជនរងគ្រោះប៉ុនប៉ងរំលោភ ដោយដាល់ពោះជនរងគ្រោះចំនួន២ដៃ បណ្តាលឲ្យដួល ។ ជនសង្ស័យក៏ចាប់ស្រាតខោ ក្នុងរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបំរាស់ ។ ជនសង្ស័យបានយកម្ជុលចាក់មកលើជនរងគ្រោះ២ម្ជុល ( ដៃស្តាំ១ម្ជុលនិងស្មាស្តាំ១ម្ជុល) ជនរងគ្រោះ បានសុំអង្វរ ដោយដឹងថា ជនសង្ស័យ គឺជាពូរបស់ខ្លួន ទើបជនសង្ស័យឈប់ ធ្វើសកម្មភាពគេចខ្លួនតែម្តង ។

បុរសរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ពិតប្រាកដមែន ប៉ុន្តែរូបខ្លួនមិនបានយកម្ជុលចាក់ ជនរងគ្រោះនោះទេ គ្រាន់តែប្រើហិង្សាប៉ុនប៉ងរំលោភ ដោយឃើញក្មួយសុំអង្វរ ទើបឈប់តែម្ដង ។ ក្នុងនោះកន្លងមករូបគេ ក៏ធ្លាប់ប្រើប្រាស់សារធាតុញៀន ទើបតែឈប់ប្រើផងដែរ។ ក្រោយពីបានសាកសួរសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

To Top