ព័ត៌មានជាតិ

ព្រះសង្ឃ មួយអង្គនិមន្ត ទៅស្រង់ទឹក ក្នុងស្រះ លង់សុគត

ភ្នំពេញ : ព្រះសង្ឃមួយអង្គ ដែលមានជំងឺប្រចាំកាយ (ជំងឺស្រឺត ) បានលង់សុគត (ស្លាប់)ក្នុងស្រះ បាត់ មួយយប់ លុះព្រឹកឡើង ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ទើបអណ្តែតឡើងនៅក្នុងស្រះ វត្ត តាំងក្រសាំងខាងជើង ភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ព្រះសង្ឃដែលសុគតព្រះនាម ចាន់ មានរិទ្ធិ ហៅសំណប់ មានព្រះជន្ម២៨វស្សា មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ព្រះសង្ឃខាងលើ មានជំងឺប្រចាំកាយ (ជំងឺស្រឺត ) ហើយមានអាការស្រឺត ជាច្រើនដង មកហើយ ពេលខ្លះកំពុងឆាន់ចង្ហាន់ក៏មានអាការស្រឺតផងដែរ ។ ហើយនៅមុនពេលកើតហេតុ នៅល្ងាចថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ ព្រះសង្ឃ នៅកុដិជាមួយគ្នាបានបាត់ព្រះសង្ឃរងគ្រោះខាងលើ មិនឃើញរៀន នឹងបាត់ជាច្រើនម៉ោងមកហើយ ទើបបង្កមានការភ្ញាក់ផ្អើល ព្រះសង្ឃក្នុងវត្តនិមន្តដើររកដែរតែរកមិនឃើញនោះទេ លុះបន្ទាប់មកមើលនៅមាត់ស្រះទឹក ក៏ប្រទះឃើញស្បែកជើងនៅកាំជណ្ដើរ ចំណែកស្បង់ចីវរ នៅបង្កាន់ដៃរបងស្រះទឹក ព្រមទាំងឃើញបើកទូរស័ព្ទចោលនៅកន្លែងកើតហេតុ ទើបមានការសង្ស័យព្រះសង្ឃលង់ទឹក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា បន្ទាប់ភ្លាមៗនោះ ព្រះសង្ឃបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រមទាំង អាជ្ញាធរភូមិនិងសង្កាត់ ភ្លាមៗនោះផងដែរ ដើម្បីទាក់ទងទៅផ្នែកជំនាញ ផ្នែកមុជទឹករុករកសពព្រះសង្ឃ នៅពេលនោះដោយមានព្រះ សង្ឃនិងអ្នកជំនាញ បានមុជទឹករក ប៉ុន្តែរកមិនឃើញនោះឡើយ ។

លុះរហូតមកដល់ព្រឹកថ្ងៃទី០៤ ខែកុម្ភ:នេះ ស្រាប់តែប្រទះឃើញសពព្រះសង្ឃខាងលើ អណ្តែតសុគតបាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងជំនាញកោសល្យវិច័យ បានចុះស្រង់យកមកលើគោក ដើម្បីពិនិត្យវិច្ច័យរួចហើយ ទើបចាត់ចែងធ្វើពិធីបុណ្យបូជាព្រះសពទៅតាមប្រពៃណី ៕

To Top