ព័ត៌មានជាតិ

ចាប់ពីថ្ងៃនេះ ដល់ ១៥កុម្ភៈ តំបន់មួយចំនួន នឹងមានភ្លៀងផ្គរ ពីតិចទៅច្រើន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៩ដល់១៥ កុម្ភៈខាងមុខនេះ តំបន់មួយចំនួនអាចនឹង មានភ្លៀងផ្គរពីតិចទៅច្រើន។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៨ កុម្ភៈស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយដល អាចបង្កើតបានជាការ ប្រសព្វមុខគ្នារវាងធាតុក្ដៅ-ត្រជាក់ (Convection) បណ្ដាលឲ្យមានភ្លៀងឡូកាល់ (Local) ដោយអន្លើ ។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ។ អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន ។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ដោកឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕

To Top