ព័ត៌មានជាតិ

ទូតអាមេរិក ឈៀងចូលមើល វីរកណ្តុរហិតមីន នៅសៀមរាប

ភ្នំពេញ៖ លោក ប៉ាទ្រីក មើហ្វី ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបង្ហាញឱ្យដឹងថា លោក​បានឈៀងចូលមើលកណ្តុរហិតមីន របស់អង្គការ អាប៉ូប៉ូ នៅខេត្តសៀមរាប ទីដែអង្គការនេះ មើលថែកណ្តុរពូជអាហ្វ្រិក សម្រាប់ការហិតមីន នៅកម្ពុជា។

តាមបណ្តាញសង្គមTweeter លោកទូត បានឱ្យនៅថ្ងៃសុក្រ​ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា “អ្វី​ដែល​ជា​ការ​រំភើប​ចិត្ត​ ដើម្បី​ឈៀងចូលមើល វីរកណ្តុរហិតមីន នៅខេត្តសៀមរាប និងមើលដោយផ្ទាល់ពីរបៀបដែលបុគ្គលិកអ្នកជំនាញរបស់ APOPO និងសត្វកណ្ដុរអាហ្រ្វិក ដែលមានទេពកោសល្យ (និងរួសរាយរាក់ទាក់) កំពុងរកឃើញមីន បោសសម្អាតដី សម្រាប់ការប្រើប្រាស់ ប្រកបដោយសុវត្ថិភាព និងជួយសង្គ្រោះជីវិតមនុស្ស នៅក្នុងប្រទេសកម្ពុជា”។

To Top