ព័ត៌មានជាតិ

លោក កៅ ថាច អញ្ជើញ ប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៣៥៥ នាក់នៅឃុំចំនួន៤

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានយុវជនបង្គោលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសហការី បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំព្រែកតាកូវ, ឃុំស្វាយជ្រំ, ឃុំព្រែកលួង និងឃុំកោះឧកញ៉ាតី សរុបចំនួន៣៥៥ នាក់។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ប្រធានគណៈពង្រឹងឃុំ និងប្រធានយុវជនទទួលបន្ទុកឃុំ ផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជូនដល់ប្អូនៗ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតប្រធានក៏បានធ្វើការណែនាំការងារមួយចំនួនដល់ប្អូនៗដែលត្រូវប្រកាសបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងធ្វើៗការជម្រាបជូនផងដែរនូវប្រវត្តិគណបក្សប្រជាជនកម្ពុជា និងស្នាដៃសម្រេចបានរបស់បក្ស, ធ្វើការណែនាំពី តួនាទី និងភារកិច្ចរបស់យុវជនចំពោះសង្គមជាតិ និងចំពោះគណបក្សប្រជាជន និងបានលើកយកសភាពការណ៍នយោបាយពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសជម្រាបជូនដល់ប្អូន។ដែលមានវត្តមាននាឱកាសនោៈ។

ចុងបញ្ចប់ លោកបណ្ឌិតប្រធាន បានធ្វើការឧបត្ថម្ភនូវថវិកាជូនដល់គណបក្សឃុំក្នុងរៀបចំកម្មវិធី និងឧបត្ថម្ភជូនដល់ប្អូនយុវជនដែលទើបប្រកាសបញ្ជូលថ្មីផងដែរ៕

To Top