ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកា ជាង៥០ម៉ឺនដុល្លារអាមេរិកសម្រាប់សាងសង់ស្ពាន បេតុងនិងស្តារប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា 

ភ្នំពេញ៖នៅថ្ងៃទី០១ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥២៧,១២២ ដុល្លារអាមេរិក ក្រោមជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការសាងសង់ ស្ពានបេតុងពីរកន្លែងនៅក្នុងខេត្តកណ្តាល និងខេត្តក្រចេះ និងការស្តារប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តបន្ទាយមានជ័យ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។

ឯកអគ្គរាជទូតជប៉ុនជឿជាក់ថា បរិក្ខារទាំងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍នៅកម្រិតមូលដ្ឋាន៕

To Top