ព័ត៌មានជាតិ

បញ្ជួនខ្លួន ស្រ្តីសង្ស័យម្នាក់ ទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងការ ចេញសែកស្អុយជិត ២០ ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនស្រ្តី សង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) ជិត ២០ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២១ ។

មន្ត្រីនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ស្រ្តីសង្ស័យរូបនេះ មានឈ្មោះ ជា លាងទី អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៦១៣ ផ្លូវជាតិ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែកដើមបណ្ដឹងមានឈ្មោះ ឡាយ គឹម ហុង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៣អឺសេរ៉ូ ផ្លូវ១០៧ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ស្រី្តសង្ស័យ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ និង ត្រូវចាប់ខ្លួន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ម្សិលមិញ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ។

បច្ចុប្បន្ននេះ ស្រ្តីសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕

To Top