ព័ត៌មានជាតិ

អគ្គនាយកក្រុមហ៊ុនម្នាក់ ជាប់ចោទពីបទ: ចេញសែកស្អុយជិត ១ លានដុល្លារអាមេរិក

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២២ បានចាប់ខ្លួន និង ចោទប្រកាន់ បុរសត្រូវចោទម្នាក់ ជាងប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ មានតម្លៃ ជិត ១លានដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១ ។

យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទ មាន ឈ្មោះ ធឿន ណារិទ្ធិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនាយកក្រុមហ៊ុនអរអិនឌីប៊ី ឮហ្វាយនែន ភីអិលស៊ី ឬ (RNDB Finance PLC) មានទីស្នាក់ការស្ថិតនៅផ្ទះលេខ F៧. ១២៦ ផ្លូវបុរីរតនៈ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ជនត្រូវចោទត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។

ជនត្រូវចោទ ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ច្រឹង ខ្មៅ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

ដោយ លីហ្សា

To Top