ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ពន្យារផាកពិន័យ អ្នកដាក់ពាក្យស្នើ សុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពន្យារពេល ការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ។

ការប្រការពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីមានសំណូមពររបស់អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើន និងរួមផ្សំជាមួយនឹងការផ្ទុះឡើងវិញ នូវជំងឺកូវីដបំប្លែងថ្មីអូមីក្រុង កំពុងរាលដាលខ្លាំងក្នុងសហគមន៍ ។

ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារពេលកាលបរិច្ឆេទ ការផាកពិន័យ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្ដល់ពេលវេលាគ្រប់គ្រាន់ ដល់រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ៕

To Top