ព័ត៌មានជាតិ

ប៉ាគីស្ថាន សង្ឈឹមថា កម្ពុជានឹង សម្រេចជោគជ័យ ក្នុងការស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា បានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន និងសង្ឈឹមថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងសម្រេចជោគជ័យក្នុងតួនាទី ជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ជាពិសេស ក្នុងការស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិមីយ៉ាន់ម៉ា ។

ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីថ្ងទី១០ មីនា លោកទូត បានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន និងបានសម្តែងក្តីសង្ឈឹមថា លោកឧបនាយករដ្ឋមន្រ្តី នឹងសម្រេចបានជោគជ័យក្នុងតួនាទី ជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ជាពិសេស ក្នុងការស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិមីយ៉ាន់ម៉ា ។

លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ ៕

To Top