ព័ត៌មានជាតិ

ឃុំខ្លួនមេខ្លោង ជួញដូរគ្រឿងញៀន ជនជាតិអាមេរិកកាំង និង ខ្មែរ ២នាក់ ពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀនជាង ៤២ គីឡូក្រាម

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ជនជាតិខែ្មរម្នាក់ និង ជនជាតិអាមេរិកកាំងម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ សវនាការ នីតិវិធីតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ជួញដូរគ្រឿងញៀនជាង ៤២ គីឡូក្រាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន បណ្ដោះអាសន្ន ដែលចេញដោយចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនត្រូវចោទ២នាក់ ទាំង២នាក់ មានឈ្មោះ USSTTERI ABDURRAHMA ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិអាមេរិកាំង ។ និងម្នាក់ទៀត ឈ្មោះ ឆាយ ទី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេប្រឈមនឹងការជាប់ពន្ធគារ អស់មួយជីវិត ប្រសិនបើ តុលាការរកឃើញពីពិរុទ្ធភាព។

ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៤២គីឡូ និង ៧២៤ ក្រាម៕

ដោយ: លីហ្សា

To Top