នយោបាយ

សម្តេចតេជោ ចង់ឲ្យមនុស្សមួយចំនួន តាំងខ្លួនជាបណ្ឌិត សាស្រ្តាចារ្យ វិភាគខុសរឿងកិច្ចប្រជុំ អាស៊ាន-អាមេរិក រៀនសូត្រពីចៅសម្តេចវិញ

ភ្នំពេញ៖ ក្នុងន័យប្រដៅណែនាំ ទៅមនុស្សមួយចំនួន ដែលតាំងខ្លួនជាលោកបណ្ឌិត និងសាស្រ្តាចារ្យ ដែលចូលចិត្ត វិភាគខុសទាំងស្រុង អំពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកថា សម្តេចក្នុងនាមជា ប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ មិនយល់ស្របចំពោះកិច្ចប្រជុំ អាស៊ាន-អាមេរិកនោះ ទៅរៀនសូត្រពីចៅសម្តេច ដែលកំពុងសិក្សានៅបរទេស ។

សម្តេចតេជោបន្តថា ដូច្នេះកុំភ័ន្តច្រឡំថា ប្រធានអាស៊ានមិនចង់ប្រជុំ ជាមួយអាមេរិក អស់លោកបណ្ឌិត សាស្រ្តាចារ្យយល់ខុសហើយ ។ សម្តេចថា បើពូកែវិភាគខុសចឹង សម្តេច ចង់ឲ្យអ្នកទាំងនោះ រៀនពីចៅសម្តេច កំពុងសិក្សានៅបរទេស៕

To Top