ព័ត៌មានជាតិ

បង្រ្កាប ឈ្មួញទិញត្រីឆក់ត្រជាក់ ជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ក្រុមការងារ ចម្រុះខេត្កកំពង់ឆ្នាំង រួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០ នាទី។ នេះបើយោងតាមលោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

លោក សុខ ទូច បានបន្តថា ក្រុមអ្នកឆក់ត្រីទាំងនេះ នៅតែលបលួចធ្វើសកម្មភាពឆក់ត្រី នៅបឹងទន្លេសាប, តើអ្នកស្មានថាគេធ្វើលេងឬ? បើអ្នកនៅបន្តធ្វើយ៉ាងដូច្នេះទៀត នោះមានន័យថា អ្នកយកគុកធ្វើជាផ្ទះហើយ៕

To Top