ព័ត៌មានជាតិ

សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់​ ស្រុកកោះសូទិន

កំពង់ចាម ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ លោក​ អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់​ ស្រុកកោះសូទិន​ ក្ក្រោមអធិបតីភាព លោក ខៀវ​ កាញារីទ្ធ​ សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តបានថ្លែងថា​សមិទ្ធផលដែលបានលេចជារូបរាងឡើងនាពេលនេះ គឺជាសំណង់ប្រវត្តិសាស្ត្រសម្រាប់ឃុំព្រែកតានង់ ។ លោកបន្តថា និយាយរួម រាល់សមិទ្ធិផលដែលរីកដុះយ៉ាងឆាប់រហ័ស គឺកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចតេជោ គឺជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋ ក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន។

លោក អ៊ុន ចាន់ដា បន្តថា  សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវ នៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីនាំមកនូវ អនាគតរុងរឿង នៃប្រទេសជាតិរបស់យើង ៕

To Top