ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី គន់ គីម សំណេះ សំណាល ជាមួយសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម

កំពង់ចាម ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល ជាមួយសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាជនពិការប្រភេទក១ និងក២។

លោក ទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍ក្នុងឱកាសនោះថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះបងប្អូនដែលជាអតីតយុទ្ធជនមានវ័យចំណាស់ ទទួលបានសុខភាពល្អតាមរយៈ ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ នឹងមានឱកាសចូលវត្ត រក្សាសីលប្រាំ សីលប្រាំបី រស់នៅប្រកបដោយសុខដុមរមនាផងដែរ ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានសន្យាថា នឹងខិតខំបង្កើនប្រាក់ឧបត្ថម្ភប្រភេទ ១ ប្រភេទ ២ បន្តទៅទៀតនៅពេល ដែលប្រទេសជាតិ បានរួចផុតពីការរាតត្បាតនៃជំងឺកូវីដ១៩ ៕

To Top