ព័ត៌មានជាតិ

ប្រេសិតពិសេស ប្រធានអាស៊ាន ប្ដេជ្ញារិះរកគ្រប់វិធី ដើម្បីសម្រេចបេសកកម្ម រក្សាប្រយោជន៍ ជូនមីយ៉ាន់ម៉ា (Video)

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស ប្រធានអាស៊ាន បានប្រកាសប្ដេជ្ញានឹងរិះរកគ្រប់វិធី តាមដែលអាចទៅរួច ដើម្បីសម្រេចបេសកកម្ម និងគោលបំណងសំដៅរក្សា ផលប្រយោជន៍ជូនប្រទេសមីយ៉ាន់ម៉ា ទាំងមូល។

ការថ្លែងប្ដេជ្ញាចិត្ត របស់លោក ប្រាក់ សុខុន ធ្វើឡើងនៅក្នុងជំនួបពិភាក្សា ការងារជាមួយ លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នាទីស្ដីការក្រសួង។

លោកបន្តថា ជំនួបជាមួយប្រេសិតពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ដោយផ្ទាល់នៅព្រឹកនេះ ធ្វើឡើងក្រោយពីមានជំនួបប៉ុន្មានដង ចុងក្រោយតាមរយៈប្រព័ន្ធវីដេអូ។

លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា យើងទាំងពីរយល់ឃើញដូចគ្នាថា បញ្ហាមីយ៉ានម៉ានៅតែ បន្តមានភាពស្មុគស្មាញ ដែលទាមទារស្មារតីបុរេសកម្ម របស់ភាគីមីយ៉ាន់ម៉ា ដើម្បីពន្លឿនការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំ ចំណុចរបស់អាស៊ាន។

លោកបញ្ជាក់ថា “ក្នុងនាមជាប្រេសិតពិសេស យើងប្ដេជ្ញាថា នឹងរិះរកគ្រប់វិធីតាមដែលអាចទៅរួច ដើម្បីសម្រេចបេសកកម្ម និងគោលបំណងរបស់យើង ដែលជាការពិតណាស់ គឺសំដៅរក្សាផល ប្រយោជន៍ជូនប្រទេសមីយ៉ាន់ម៉ា ទាំងមូល” ៕

To Top