ព័ត៌មានជាតិ

៣ថ្ងៃ នៃពិធីចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ ដេីរលេងកម្សាន្ត ក្នុងខេត្តកំពង់ចាម ជាងកន្លះលាននាក់

កំពង់ចាម ៖ ក្នុងរយ:ពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរ ដេីរលេងកម្សាន្ត តាមតំបន់រម្មណីយដ្នាន ក្នុងខេត្តកំពង់ចាម សរុបចំនួន ៥១៤,៤៤៧នាក់ ។ នេះបើតាមការឲ្យដឹង របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នេះ។

លោក អ៊ុន ចាន់ដា ឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរ ដែលដើរកម្សាន្តតាមរមនីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម រួមមាន៖

ថ្ងៃទី១ មានចំនួន ៥៧.៤៣០នាក់

ថ្ងៃទី២ មានចំនួន ១២៣.៨១៥នាក់

ថ្ងៃទី៣ មានចំនួន ៣៣៣.២០២នាក់។

បើតាមលោកអភិបាលខេត្ត សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ កងកម្លាំងទាំង៣ប្រភេទ បានរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសប្បាយរីករាយគ្រប់ទីកន្លែងផងដែរ។

គូរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃចូលឆ្នាំទី៣ ថ្នាក់ដឹកនាំខេត្ត ជាច្រើននាក់ បានរៀបចំពិធីស្រង់ព្រះរួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណមុខសាលាខេត្តកំពង់ចាម ។ ទន្ទឹមនិងការ ចូលរួមដើរលេងកម្សាន្ត របស់ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករនោះដែរ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ច នៅតែបន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ ពេលមានការជួបជុំច្រើន៕

To Top