ព័ត៌មានជាតិ

ឃាត់ខ្លួន មុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន១៨នាក់ និង រឹបអូសបានគ្រឿងញៀន ១៦កព្ចាប់ នៅខេត្តកំពង់ចាម

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលបទល្មើសគ្រឿងញៀន ខេត្តកំពង់ចាម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកចំការលើ ក្រោមការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២២ បានបង្រ្កាបទីតាំងប្រើប្រាស់ គ្រឿងមួយកន្លែង និង ឃាត់ខ្លួនជនសង្ស័យ១៨ នាក់ ក្នុងនោះ រួមមានស្រីម្នាក់ ដែលមុខសញ្ញា ចែកចាយគ្រឿងញៀន ប្រព្រឹត្ត ស្រុកចំការលើ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាល នគរបាលស្រុកចំការលើបានឲ្យដឹងថា ការចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីភ្នាក់ងារនគរបាល
បានទទួលការរាយការណ៍ សម្ងាត់ពីប្រជាពលរដ្ឋថា មានការ ចែកចាយគ្រឿងញៀនមួយកន្លែង នៅចំណុច បង្រ្កាបខាងលើ។

សមត្ថកិច្ចនគរបាលបាននិយាយថា
ក្រោយប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យទាំង១៨ នាក់ខាងលើនេះ,
កម្លាំងសមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ចំនួន ១៦ កញ្ចប់ , ទូរស័ព្ទដៃចំនួន២១ គ្រឿង , ឧបករណ៍សេពគ្រឿងញៀនមួយចំនួនធំ, និង ដាវចំនួន២ដើម ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង១៨ នាក់
ត្រូវបានសមត្តកិច្ចនគរបាល
ស្រុកចំការលើ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ: លីហ្សា

To Top