តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា វត្តមានរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននាំឱ្យមានការបំផ្លិចបំផ្លាញ និងការសម្លាប់រង្គាល នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតី។
ធ្វើការកត់សម្គាល់នៅក្នុងជំនួប ជាមួយឯកអគ្គរដ្ឋទូតឡាតវីប្រចាំនៅអ៊ីរ៉ង់ លោក Raisi បានលើកឡើងថា អ៊ីរ៉ង់ប្រឆាំងនឹងទង្វើណាមួយ ដែលនឹងនាំពិភពលោក ឆ្ពោះទៅរកឯកតោភាគីនិយម និងសង្រ្គាម ដូចជា “ការគាបសង្កត់ និងការឈ្លានពានប្រឆាំងនឹង ប្រទេសដូចជាអាហ្វហ្គានីស្ថាន និងប៉ាឡេស្ទីន”។

លោកបានបន្ថែមថា អ៊ីរ៉ង់តែងតែគាំទ្រការគោរព ចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃប្រទេសនានា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីអ៊ីរ៉ង់ បានកត់សម្គាល់ថា វិបត្តិអ៊ុយក្រែនមិនគួរដកហូត ប្រទេសអាហ្វហ្គានីស្ថាន ប្រជាជនរបស់ខ្លួន ចំនួនជនភៀសខ្លួនអាហ្វហ្គានីស្ថានដ៏ច្រើន និងបញ្ហានៃការយកចិត្តទុកដាក់ របស់អន្តរជាតិគ្រប់គ្រាន់នោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា
